មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានរៀបចំការប្រជុំ
ស្ដីពីការរៀបចំផែនការជួបសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្ត្រី ជាមួយមន្ត្រីរាជការ ភ្នាក់ងារសុខភាពសត្វភូមិ និងសហគមន៍កសិកម្ម នៅថ្ងៃព្រហស្បត៍១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៨:០០នាទីព្រឹកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំ លោក ជៀង សារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
+របៀបវីរៈ
-លើកឡើងពីគោលបំណងនៃកិច្ចប្រជុំ
-លើកឡើងពីសមាសភាពក្រុមការងារដែលត្រូវរៀបចំចាត់ចែងនិងបំពេញការងារក្នុងកម្មវិធីសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្ត្រី
-លើកពីតួនាទីភារិច្ចរបស់ក្រុមការងារនិងបណ្ដាការិយាល័យជំនាញដែលត្រូវរៀបចំនិងអនុវត្តក្នុងដំណើការកម្មវិធី ការផ្គត់ផ្គង់ និងសមិទ្ធផលសម្រាប់ពិព័រណ៍
-បញ្ហាប្រឈម និងដំណោះស្រាយ
+លទ្ធផលសម្រេចបាន
-សមាសភាពក្រុមការងារទាំងអស់ទទួលភារកិច្ចរៀបចំចាត់ចែងតាមតួនាទី
-ការិយាល័យនីមួយៗត្រូវរៀបចំរូបឍភាពលទ្ធផលអនុវត្តបានក្នុងឆ្នាំ២០១៨
-ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មរៀបចំឲ្យមានពិព័រណ៍ដើមដំណាំបន្លែនិងផ្លែឈើស្រស់
-ការិយាល័យគ្រឿងយន្តកសិកម្ម ការិយាល័យផលិតកម្មនិងបសុព្យាបាល ការិយាល័យនីតិកម្ម កសិកម្ម ត្រូវរៀបចំទំនាក់ទំនងក្រុមហ៊ុន ឲ្យមានពិពរណ៍ គ្រឿងយន្តកសិកម្ម ចំណីសត្វ ថ្នាំ រូបភាព និងឯកសារបច្ចេកទេសផ្សេងៗទៅតាមដែលអាចធ្វើបាន។
-ការិយាល័យផលិតកម្មនិងបសុព្យាបាល ទំនាក់ទំនងជាមួយក្រុមហ៊ុនCP ជាលទ្ធផលក្រុមហ៊ុនមិនអាចជួយជាថវិកា តែអាចជួយជាអាហារសម្រន់
-ការិយាល័យផលិតកម្មនិងបសុព្យាបាលរៀបចំទំនាក់ទំនងកន្លែងឯកឧត្តមរដ្ឋមន្ត្រីទស្សនកិច្ច
-ខណ្ឌរដ្ឋបាលព្រៃឈើរៀបចំចាត់ចែងកន្លែងដាំដើមឈើ និងពិពរណ៍កូនឈើ
-ជាចុងក្រោយប្រធានអង្គប្រជុំបានបញ្ជាក់ក្រុមការងារអនុវត្តតាមតួនាទីភារកិច្ចឲ្យបានរៀងៗខ្លួនដោយការទទួលខុសត្រូវខ្ពស់។