បើកវគ្គប្រជុំផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងជំងឺ និងសត្វល្អិតលើផលិតកម្មដំណាំពោត
ចេញ​ផ្សាយ ២៣ ឧសភា ២០១៨
266

ងៃអង្គារ៍ ៨កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ដោយសហការជាមួយមន្រ្តីការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ ដើម្បីបើកវគ្គប្រជុំផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងជំងឺ និងសត្វល្អិតលើផលិតកម្មដំណាំពោត។ លោកប្រធានមន្ទីរបានផ្តល់អនុសាសន៍ស្តីពី៖

-ការធ្វើកសិកម្មតាមកិច្ចសន្យា ដោយមុនពេលដាំដុះត្រូវសិក្សាពីតម្រូវការទីផ្សារ ដើម្បីឲ្យកសិផលរបស់កសិករមានតម្លៃសមរម្យ

-អត្ថប្រយោជន៍ នៃការបង្កើតជាក្រុមកសិករដាំដុះឲ្យមានថេរភាព ដើម្បីផ្គត់ផ្គងផលិតផលកសិកម្មទៅលើទីផ្សារបានទៀងទាត់

-គោលបំណងនៃការបើកវគ្គប្រជុំផ្សព្វផ្សាយ ពន្យល់ណែនាំពី ការដាំដុះ ការគ្រប់គ្រងជំងឺ និងសត្វល្អិតចង្រៃផ្សេងៗទៀត។

ដោយមានការអញ្ជើញចូលរួមពី លោកស្រី មេឃុំបឹងព្រួល ក្រុមព្រឹក្សាឃុំ ជំទប់ឃុំ លោកមេភូមិ និងប្រជាកសិករចំនួន ៧០នាក់ ស្រ្តី ៣៩នាក់ នៅភូមិរោងម៉ាស៊ីនស្រូវ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter