ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ដឹកនាំដោយលោក ជៀង សារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក រី ដាវិន ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាល និងមន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិទន្លេបិទ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះយុទ្ធនាការចាក់វ៉ាក់សាំងនៅភូមិអំពិលជ្រុំ បានគោចំនួន៩៧ក្បាល និង បានចុះត្រួតពិនិត្យស្មៅចំណី និងបានចែកថ្នាំសម្លាប់មេរោគដល់កសិករ