នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ នៅបរិវេណវត្តកណ្ដោលជ្រុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក បានរៀបចំពិធីប្រគល់សម្ភារៈបរិក្ខា និងគ្រឿងយន្តកសិកម្ម ជូនដល់សហគមន៍កសិកម្មចំនួន៣ គឺសហគមន៍កសិកម្មរំដួលដូនតី សហគមន៍កសិកម្មតំបែរមានជ័យ និងសហគមន៍កសិកម្មតំបែររុងរឿង របស់គម្រោងជម្រុញផលិតកម្មស្បៀងសម្រាប់ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកបណ្ឌិត គៀន សុភា អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងជានាយកប្រត្តិបត្តិគម្រោងជម្រុញផលិតកម្មស្បៀង និងលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ មានការចូលរួមពីមន្ត្រីមន្ទីរកសិកម្ម និងបងប្អូនប្រជាកសិករប្រមាណ៣០នាក់ផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម