ចុះជួបសំណេះសំណាលផ្សព្វផ្សាយបច្ចេកទេសដោយធ្វើការចែកជូនសៀវភៅស្តីបច្ចេកទេសកសិកម្ម ជាមួយប្រជាកសិករ និងចែកជូនឩបករព្រោះស្រូវ(ត្រាំស៉ីដឺ)ចំនួន៥គ្រឿង
ចេញ​ផ្សាយ ២១ ឧសភា ២០១៨
299

ថ្ងៃសៅរ៍៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨

+លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំ៖
+លោក សេង សីសាក់ មន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
+លោក ជួប រិទ្ធិ មន្ត្រីទទួលបន្ទុកការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះជួបសំណេះសំណាលផ្សព្វផ្សាយបច្ចេកទេសដោយធ្វើការចែកជូនសៀវភៅស្តីបច្ចេកទេសកសិកម្ម ជាមួយប្រជាកសិករ និងចែកជូនឩបករព្រោះស្រូវ(ត្រាំស៉ីដឺ)ចំនួន៥គ្រឿងដែលជាអំណោយរបស់ឯកឩត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចែកជូនដល់ប្រជាកសិករចំនួន២៦គ្រួសារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេឃុំទឹកជ្រៅ នៅភូមិសាម៉ ឃុំទឹកជ្រៅ ស្រុកតំបែរ។
+ក្នុងឱកាសចុះជួបប្រជាកសិករនោះ លោកប្រធានក៍បានផ្សព្វផ្សាយពន្យល់កសិករឱ្យ
-ចងក្រងជាសហគមន៍កសិកម្មងាយស្រួលបង្កើតមុខរបរជំរុញជីវភាពកាន់តែប្រសើឡើង
-អត្ថប្រយោជន៍ក្នុងការប្រើប្រាស់ឩបករណ៍ព្រោះស្រូវ ចំណេញពេលវេលានិងកម្លាំងពលកម្ម ងាយស្រួលថែទាំ និងសម្រឹតសម្រាំងក្នុងផលិតកម្មពូជស្រូវ
-មួយវិញទៀតលោកប្រធានក៍បានជំរុញពួកគាត់ឱ្យធ្វើការដាំដុះបន្លែគ្រួសារអោយបានច្រើន តាមរយៈការងាកមកអនុវត្តបច្ចេទេសរបស់មន្ទីរកសិកម្ម
-ពន្យល់ពីការប្រើប្រាស់ជីតាមបច្ចេកទេស បរិមាណជីដែលត្រូវប្រើ និងប្រភេពជី ជៀសវាងការប្រើប្រាស់ខុសនាំអោយខូចគុណភាពដី និងត្រូវប្រើប្រាស់តាមអាយុកាលរបស់ដំណាំ 
-បង្កើនការផលិតជីកំប៉ុស្ត៍ និងថ្នាំផ្សំពីធម្មជាតិឱ្យបានច្រើន កាត់បន្ថយការប្រើប្រាស់ថ្នាំគីមីដែលមានកម្រិតសារធាតុពុលខ្ពស់។

ចំនួនអ្នកចូលទស្សនា
Flag Counter