ថ្ងៃព្រហស្បតិ៍៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨
-លោក ដុក សាវឿង មន្ត្រីទទួលបន្ទុកការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោក ង៉ែត សំបឿន មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
-លោក ហ៊ីម ភីរុន មន្ត្តី្រការិយាល័យផ្សព្វផ្សាយកសិកម្ម
បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មល្អ ចាប់ពីថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ២០១៨ សិក្ខាកាមចូលមកពី៨ ខេត្ត និងអង្គដៃគូចំនួន ៥នៃ គម្រោងជម្រុញផលិតកម្មស្បៀង សរុប ៤៣ នាក់ (ស្រី ១៣ នាក់) នៅអគ្គនាយកដ្ឋានកសិកម្ម ។
ក្នុងគោលបំណងពីរ
១. បង្កើនចំណេះដឹង និងការយល់ដឹងពីការអនុវត្តកសិកម្មល្អ ដើម្បីគ្រប់គ្រងគុណភាពនិងសុវត្ថិភាពចំណីអាហារ
២. បង្កើនសម្ថតិភាពដល់មន្ត្រីបច្ចេកទេសក្នុងការបណ្តុះបណ្តាលដល់កសិករស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីគ្រប់គ្រងគុណភាពនិងសុវត្ថិភាពចំណីអាហារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម