លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំសហការីចុះជួយសម្របសម្រួលដល់ក្រុមគ្រួពេទ្យស្ម័កចិត្ត សហការជាមួយមូលនិធិចក្ខុខ្មែរ ពិនិត្យ និងព្យាបាលភ្នែកជូន ប្រជាពលរដ្ឋ
ចេញ​ផ្សាយ ១៨ ឧសភា ២០១៨
214

ថ្ងៃព្រហស្បតិ៍៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨

លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំ៖
  +លោក សន មិនា មន្ត្រីទទួលបន្ទុកការិយាល័យគ្រឿងយន្តកសិកម្ម
  +លោក យឹង សុកគង់ មន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ
  +លោក ឈាង ចាន់ស៊ីថា មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
  +លោក សេង សិទ្ធិវន្ត មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
  +លោក ចាន់ តី មន្ត្រីការិយាល័យរដ្ឋបាលបុគ្គលិក ចូលរួមសម្របសម្រួលដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកតំបែរ សហការជាមួយមូលនិធិចក្ខុខ្មែរ ពិនិត្យ និងព្យាបាលភ្នែកជូន ប្រជាពលរដ្ឋនៅក្នុងស្រុកតំបែរ ដែលបានរៀបចំឡើងក្នុងបរិវេណសាលាបឋមសិក្សាស្ទឹងតាថុកក្នុងឃុំចុងជាច ស្រុកតំបែរ ដោយមានការអញ្ជើញចូលរួម លោក ជំទាវ ឡេង សុខាអភិបាលរងខេត្តត្បូងឃ្មុំ លោក អភិបាលស្រុកតំបែរ លោកមេឃុំ លោកមេភូមិ និងក្រុមការងារយុវជនផងដែរ។
  +ជាលិទ្ធផល ក្រុមគ្រូពេទ្យបានពិនិត្យ
និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ ចំនួន៣១៧នាក់ ក្នុងនោះប្រជាពលរដ្ឋ១២៤ នាក់ដែលបញ្ហាភ្នែកធ្ងន់ធ្ងរ និងត្រូវយកទៅព្យាបាលនៅភ្នំពេញបន្តទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter