ថ្ងៃអង្គារ ០៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨
មន្ត្រីការិយាល័យកសិកម្មស្រុកអូររាំងឪ បានចុះពិត្យ និងសួរនាំពីការដាំដុះ ដំណាំរំដេញ និងពោតក្រហម របស់កសិករនៅឃុំព្រះធាតុ ស្រុកអូររាំងឪ
តាមការរៀបរាប់របស់កសិករ គឺដំណាំរំដេងពូជមើមធំត្រូវការថែទាំខ្លាំង តែតម្លៃបានត្រឹមតែ ៨០០៛/គ.ក (លាងសំអាតរួច) តែពួកគាត់ចង់បានតម្លៃ ១៥០០៛/គ.ក នេះជាការលើកឡើងរបស់កសិករ។
សូមបញ្ជាក់ថាស្រុកអូររាំងឪ ផ្ទៃដីដាំរំដេងប្រមាណជាង១០០ហ.ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម