ថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីការិយាល័យអភិវឌ្ឍន៍កសិកម្ម ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំផែនការមុខរបរផ្គត់ផ្គង់ ដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មពពេលមានជ័យ និងសហគមន៍សិកម្មអភិរក្សពញាក្រែកតំបែរ នៅភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក ដោយមានសិក្ខាមចូករួមសរុបចំនួន២៤នាក់ ស្រី០៩នាក់។
ក្នុងឱកាសនោះផងដែរ លោកអនុប្រធានបានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំនិងសមានជិកសហគន៍ត្រូវយកចិត្តទុកដាក់ក្នុងសិក្សារៀនសូត្រនូវចំណេះដឹង បទពិសោធន៍ ដែលមន្ត្រីជំនាញធ្វើបទបង្ហាញ ចែករំលែក ដើម្បីយកទៅម្រើប្រាស់និងអនុវត្តក្នុងមុខរបររបស់សហគមន៍ប្រដោយផ្លែផ្កា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម