សិក្ខាសាលា ស្តីពីការផ្តល់សុពលភាពនិងការអនុវត្តយុទ្ធសាស្រ្តធនធានមនុស្សសម្រាប់ការងារផ្សព្វផ្សាយកសិកម្មនៅកម្ពុជា និងគោលការណ៍ណែនាំការអនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា
ចេញ​ផ្សាយ ០២ ឧសភា ២០១៨
279

ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៨


+លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាម្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
+លោក ហីុម ភីរុន មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម
បានចូលរួមសិក្ខាសាលា ស្តីពីការផ្តល់សុពលភាពនិងការអនុវត្តយុទ្ធសាស្រ្តធនធានមនុស្សសម្រាប់ការងារផ្សព្វផ្សាយកសិកម្មនៅកម្ពុជា និងគោលការណ៍ណែនាំការអនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៅភោជនីយដ្ឋានទន្លេបាសាក់២ ។ សិក្ខាសាលានេះមានគោលបំណង 
១. បង្ហាញពីយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ការផ្សព្វផ្សាយកសិកម្ម 
២. និងយុទ្ធសាស្រ្តសកម្មភាពសម្រាប់ការផ្សព្វផ្សាយកសិកម្មនិងការណែនាំការអនុវត្តគោលនយោបាយផ្សព្វផ្សាយកសិកម្មនៅកម្ពុជា។
មានការអញ្ចើញចូលរួមពី ថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធនៃនាយកដ្ឋានផ្សព្វផ្សាយ ទីប្រឹក្សា និងក្រុមការងារគម្រោងASPIRE លោកប្រធាន អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធ ទាំង២៥រាជធានី ខេត្ត អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សរុបប្រមាណជា ៨០ នាក់(ស្រី ១២ នាក់)

 

ចំនួនអ្នកចូលទស្សនា
Flag Counter