បានចុះធ្វើការត្រួតពិនិត្យ និងបង្ក្រាបបទល្មើស
ចេញ​ផ្សាយ ២៥ មេសា ២០១៨
517

ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨
កម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ចុះធ្វើការនៅចំណុចទួលបឹងត្រែង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជួបប្រទះការជីកកកាយយកដីមួយកន្លែងនៅលើទួល ដែលជាដីភូមិចាស់របស់ប្រជាពលរដ្ឋ មិនពាក់ពន្ធ័ដែននេសាទឡើយ។ហើយកម្លាំងផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ នៃខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ បានចុះធ្វើការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនៅចំណុចបឹងសំបុកសត្វ ឃុំទួលស្នួល ជួបប្រទះព្រៃប្ញស្សីត្រូវបានឆេះហើយ ទំហំប្រមាណ ០,៥កន្លះហិកតា ពុំឃើញមានជនសង្ស័យទេ។ តាមការសន្និដ្ឋានបណ្តាលមកពីអ្នករកសត្វ។

ចំនួនអ្នកចូលទស្សនា
Flag Counter