ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨
មន្ត្រីទទួលបន្ទុកការិយាល័យគ្រឿងយន្តកសិកម្ម មន្ត្រីការិយាល័យកសិកម្មស្រុកពញាក្រែក បានចុះពិនិត្យស្ថានភាពដំណាំស្រូវរបស់កសិករនៅភូមិដឹកពរ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក
ដោយឃើញថា ស្រូវប្រហែល៣ហិកតា មានការក្រហម ខ្លោច និងងាប់នៅកន្លែងខ្លះ ហើយដីស្រែប្រហែល៥ ហិកតាកសិករបានធ្វើការភ្ជួរ ព្រោះស្រូវឡើងវិញ
ឃើញថាបានដុះលូតលាស់ហើយខ្លះទៀតទើបនិងព្រោះមិនទាន់ដុះទេ។
នៅតំបន់នោះមិនមានប្រភពទឹកសម្រាប់បូមស្រោចស្រពទេ។
ក្នុងនោះប្រសិនបើគ្មានភ្លៀងធ្លាក់ក្នុងរយះពេល ៥ទៅ១០ថ្ងៃទៀត ស្រូវអាចរងផលប៉ះពាល់កាន់តែច្រើនជៀងនេះទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម