បានចុះផ្សព្វផ្សាយស្តីពី ការអនុវត្តផលិតកម្នតាមកិច្ចសន្យា
ចេញ​ផ្សាយ ២៣ មេសា ២០១៨
267

ថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ 
លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
លោកស្រី ជូ ចរិយា មន្ត្រីទទួលបន្ទុកការិយាល័យកសិឧស្សាហកម្ម
លោក ហ៊ន់ រី មន្ត្រីការិយាល័យកសិឧស្សាហកម្ម
បានចុះផ្សព្វផ្សាយស្តីពី ការអនុវត្តផលិតកម្នតាមកិច្ចសន្យា នៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានសិក្ខាកាមចូលរួមចំនួន ៥៨នាក់ ក្នុងនោះស្រ្តីចំនួន ២៣នាក់ ក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម ៖
- ផ្សព្វផ្សាយអនុក្រឹត្យដែលមានគោលដៅក្នុងការកំណត់ អំពីផលិតកម្មកសិកម្មតាមកិច្ចសន្យាក្នុង ព្រះរាជាណាចក្រកម្ពុជា
- សិទ្ធនិងកាតព្វកិច្ចរបស់ភាគីអ្នកផលិត និងភាគីអ្នកទិញ
- ទម្រង់និងការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម
ជាលទ្ធផលនៅក្រោយវគ្គផ្សព្វផ្សាយ សិក្ខាកាមដែលបានចូលរួមទាំងអស់ទទួលបាននូវការយល់ដឹងកាន់តែច្បាស់ពី៖
- ការគោរពលក្ខខណ្ឌផលិតកម្មតាមកិច្ចសន្យា ស្របតាមការព្រមព្រៀង
- ការអនុវត្តបច្ចេកទេស និងវិធីសាស្ត្រផលិត ស្របតាមតម្រូវការរបស់ភាគីអ្នកទិញ
- ទូទាត់តម្លៃផលិតផលកសិកម្មតាមឯកតាច្បាស់លាស់ និងគុណភាពតាមតម្លៃដែលបានព្រមព្រៀង

ចំនួនអ្នកចូលទស្សនា
Flag Counter