នៅថ្ងៃពុធ០៤កើត ខែចេត្រ ឆ្នាំច ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨
ក្រុមការងារគម្រោងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងណែនាំបច្ចេកទេសបន្ថែមដល់កសិករ នៅភូមិក្រញូង ឃុំវាលម្លូ ស្រុកពញាក្រែកនិង បានចុះពិនិត្យមើលការដាំដុះ និងការប្រមូលផល បន្លែរបស់ក្រុមកសិករនៅភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ ។
ដោយក្នុងនោះមន្ត្រីយើងបាន ណែនាំពីរបៀបរៀបចំផែនការដាំដុះ ការរៀបចំដី ការប្រើប្រាស់ជី និងថ្នាំពុលគីមីជូនដល់ក្រុមកសិករក៏ដូចជាបានផ្តល់បច្ចេកទេសបន្ថែមដល់កសិករដាំបន្លែសុវត្ថិភាពដោយបានជំរុញឲ្យកសិករដាំដុះនូវមុខដំណាំដែលមានតម្លៃខ្ពស់នៅលើទីផ្សារ និងពន្យល់ពីបញ្ហាទីផ្សារ ដែលស្ថិតនៅភូមិទំនាប ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងនោះលោក ហេង ពិសិដ្ឋ ប្រធានគម្រោងថ្នាក់ខេត្តក៏បានជំរុញឱ្យកសិករធ្វើផលិតថ្នាំពុលបំប៉ន ធម្មជាតិ ថ្នាំពុលគីមីធម្មជាតិ កំប៉ុស្តិ៍គោក សម្រាប់បាញ់បណ្ដេញសត្វល្អិតព្រមទាំងកម្ចាត់ និងដុតផេះអង្កាមយកមករោយលើរងដំណាំ ហើយទិញស្បៃគ្របរងបន្ថែម ដើម្បីកាត់បន្ថយការចំណាយថវិកាទៅទិញថ្នាំពុលគីមីច្រើន។ ម៉្យាងវិញទៀតក៏បានពន្យល់ពីការលើករងដំណាំត្រូវលើកឱ្យបានត្រង់ ពិនិត្យប្រព័ន្ធលំហូរទឹក អាងស្តុកទឹក ការថែទាំដំណាំដោយការកាត់ខ្នែងតូចៗផ្នែកខាងក្រោម សម្រាប់ដំណាំម្រះ ត្រសក់ ននោង ឃ្លោក ត្រឡាច ពពាយ ម្ទេសហាវៃ ត្រប់វែង និងប្រភេទបន្លែផ្សេងៗទៀត ដើម្បីជំរុញកាលូតលាស់ផ្លែបានល្អ និងស្រឡះល្អ កាត់បន្ថយជម្រកសត្វល្អិតចង្រៃ។
+ចំពោះតម្លៃកសិផលរបស់កសិករដែលលក់នៅចម្ការ៖
-ឆៃថាវ ១២០០៛/គ.ក
-ត្រកួន ១៥០០៛
-ផ្ទី ១១០០៛
-ឃ្លោក ៥០០៛/ផ្លែ
-សាឡាដ១០០០៛
- ត្រសក់ ៧០០៛ ទៅ១០០០៛
- ម្ទេសដៃនាង ៦០០០៛
- ននោង ១២០០៛
- ត្រប់វែង ៩០០៛
- ត្រប់ស្រួយ ១២០០៛
- ស្ពៃក្រញាញ់ ១៥០០៛
- ខាត់ណាផ្កា ២៥០០៛
- ខាត់ណាដើម ២០០០៛
- សណ្ដែកកួរ ៧០០៛
- ម្រះ ១៥០០៛
- ពពាយ ២០០០៛
- ម្ទេសហាវ៉ៃ ២៣០០៛។
+ចំពោះតម្លៃកសិផលក្នុងថ្ងៃនេះគឺ
-ឆៃថាវ ១២០០៛/គ.ក
-ឆៃថាវធ្វើឆៃប៉ូវ ៨០០៛/គ.ក
-ត្រកួន ១៥០០៛/គ.ក
-ផ្ទី ១១០០៛/គ.ក
-ឃ្លោក ៥០០៛/ផ្លែ
-សាឡាដ១០០០៛/គ.ក។