សូមគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋ មន្ត្រី ឯកឧត្តម លោកជំទាវ លោក លោក ស្រី ជ្រាបរបាយការណ៍សកម្មភាពការងារប្រចាំថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា ពស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ÷
1+លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាម្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ
+លោក ហីុម ភីរុន មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម
+លោក សេង សិទ្ធិវ័ន្ត មន្ត្រីការិយាល័យអភិវឌ្ឍសហគមន៍កសិកម្ម
-ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការកសាងផែនការដោយយកចិត្តទុកដាក់ពីយេនឌ័រ នៅមន្ទីរកសិកម្មខេត្តកំពង់ចាម
ដោយមានការសិក្ខាកាមចូលរួមសរុប៣៤នាក់(ស្រី២៤ នាក់) មកពីប្រាំបួនរាជធានីខេត្ត ។
2+លោក ដុក សាវឿន មន្រ្តីទទួលបន្ទុកការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម
-លោក លី ដាលុច មន្រ្តីការិយាល័យកសិកម្មស្រុកត្បូងឃ្មុំ បានចូលរួមសិក្ខាសាលាស្តីពីការបណ្តុះបណ្តាលសមត្ថភាពក្រុមអ្នកសម្របសម្រួលការអនុវត្តសាលារៀនស្រែកសិករចាប់ពីថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានកសិកម្ម។
3+លោក ជួប រិទ្ធិ មន្ត្រីទទួលបន្ទុកការិ. ផ្សព្វផ្សាយកសិកម្ម ចូលរួមពិធីចែក សម្ភារៈការិយាល័យជូនដល់មន្រ្តីអនុវត្តគម្រោងថ្នាក់ក្រោមជាតិដែលមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព លោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងជាប្រធានគម្រោង និង កញ្ញា ឡូ សុខា អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងជាសមាជិកអង្គភាពត្រួតពិនិត្យ និងវាយតំលៃរបស់គម្រោងបង្កើនប្រសិទ្ធភាពកសិកម្មតាមរយៈការផ្សព្វផ្សាយ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
4+លោក សេង ថា ប្រធានការិ កសិកម្មស្រុកអូររាំងឪ បានចូលរួមប្រជុំ មេបញ្ជា ការឯកភាពស្រុកអូររាំងឪ ។
+++++សូមគោរពជូនរបាយការណ៍ល្បឿនបង្កបង្កេីនផល ការប្រមូលផល និងតម្លៃកសិ ផល នៅខេត្តត្បូងឃ្មំុ គិតត្រឹមថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ៖
សភាពការណ៍រួម
ថ្ងៃនេះតម្លៃស្រូវចម្រុះ ៨១០រៀល/គក្រ (សេីម)កៅស៑ូកក ២,១០០ រៀល/គក្រ តម្លៃគ្រាប់ស្វាយចន្ទី ៦,០០០ រៀល/គក្រ។
ត្រឹមពេលនេះ កសិផលគ្រប់ប្រភេទរបស់កសិករ មិន មានការកកស្ទះលក់មិនចេញនោះទេ។
១-ការប្រមូលផលស្រូវរដូវប្រាំងបាន
១០,០៣០ហត =៩៤.២១% ទិន្នផលជាមធ្យម៣.៩១ត/ហត។
២-ការប្រមូលផលដំណាំឧស្សាហកម្មនិង ដំណាំរួមផ្សំរដូវប្រាំង ៦,៨៤៥ហត = ៧១.១៩%។
៣-ការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៨
+ភ្ជួររាស់ដីបាន២០,៩៤៥ហត = ២៦.៦៨% និងដាំដុះបាន ១៣,៦៣០ ហត=១៧.៣៦%នៃផែនការដាំដុះ។
៤-ដំណាំឧស្សាហកម្ម និងដំណាំរួមផ្សាំរដូវវស្សា ឆ្នាំ២០១៨
+ភ្ជួររាស់ដីបាន១៤,៣៤០ហត = ២២.៨១% និងដាំដុះបាន ៨,២៤៥ ហត=១៣.១២%នៃផែនការដាំដុះ។
៥-តម្លៃផលិតផលកសិផល
+ស្រូវចម្រុះ ៨១០រៀល/គក្រ
+តម្លៃគ្រាប់ស្វាយចន្ទី ៦,០០០រៀល/គក្រ
+ជ័រកៅស៊ូកក ២,១០០រៀល/គក្រ
+ម្រេច ១០,៥០០រៀល/គក្រ
+គ្រាប់ពោតក្រហម ១,០០០រៀល/គក្រ
+គ្រាប់ពោតក្រហមទាំងស្នូល ៨០០រៀល/គក្រ
+ថ្នាំជក់(ស្លឹកអន់) ៧,៥០០រៀល/គក្រ ស្លឹកល្អ ៨,៥០០រៀល/គក្រ
+ថ្នាំខ្មែរ ១២,០០០រៀល/គក្រ
+ប៉េងប៉ោះ ១,២០០រៀល/គក្រ
+ត្រសក់ ១,០០០រៀល/គក្រ
+ត្រឡាច ៨០០រៀល/ផ្លែ
+ម្រះ ១,៨០០រៀល/គក្រ
+សណ្តែកកួរ ១,៥០០រៀល/គក្រ
+ត្រប់ ៨០០រៀល/គក្រ
+ខ្ទឹមស្លឹក ១,៧០០រៀល/គក្រ
+ស្ពៃចង្កឹះ ១,៣០០រៀល/គក្រ
+ស្ពៃក្រញាញ់ ១,៥០០រៀល/គក្រ
+ស្ពៃក្តោប ២០០០រៀល/គក្រ
+ននោងមូល ៨០០រៀល/គក្រ
+សាឡាដ ១,០០០រៀល/គក្រ។
៤-សុខភាពសត្វមិនមានអ្វីគួរឲ្យកត់ សម្គាល់ទេ។
សូមគោរពរាយកាណ៍ជូនពីខ្ញុំ
ហេង ពិសិដ្ឋ ប្រធានមន្ទីរ