មន្ត្រីទទួលបន្ទុកការិ.ផ្សព្វផ្សាយកសិកម្ម
បានចូលរួមសិក្ខាសាលា ស្តីពី ការផ្តល់សុពលភាពគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ ក្រោមអធិបតីភាព លោក អ៊ុក ស៊ីផាន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម
ដោយមានមន្រ្តីកសិកម្មចូលរួមមកពីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ២៥ ខេត្ត/ក្រុង ទូទាំងប្រទេស។
គោលបំណងសំខាន់ នៃគោលការណ៍ណែនាំគឺ ៖
១) បង្កើតឯកសារគោលជាខ្នាតគំរូមួយដើម្បីជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយឃុំឱ្យមានគុណវឌ្ឍន៍
២) អភិវឌ្ឍន៍ធនធានមនុស្សក្នុងការងារផ្សព្វផ្សាយកសិកម្ម
៣) ជំរុញសេវាផ្សព្វផ្សាយកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព
ដោយរៀបចំដោយ៖ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម នៅអគ្គនាយកដ្ឋានកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម