កសិកម្មស្រុកក្រូចឆ្មារ៖ ចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ និងការដាំដុះដំណាំ របស់កសិករ នៅឃុំប៉ើស១ ឃុំប៉ើស២ ឃុំស្វាយឃ្លាំង
ចេញ​ផ្សាយ ៣០ សីហា ២០១៩
165

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោក ស៊ុ រ៉ា ប្រធានការិយាល័យកសិកម្មស្រុក បានដឹកនាំមន្រ្តីការិយាល័យ ចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ និងការដាំដុះដំណាំ របស់កសិករ នៅឃុំប៉ើស១ ឃុំប៉ើស២ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ក្នុងថ្ងៃដដែលនេះដែរ បានចុះពិនិត្យការប្រមូលផលដំណាំពោត របស់កសិករ នៅឃុំរកាខ្នុរ និងឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដូចខាងក្រោម៖ 
 - ការប្រមូលផលពោតបាន ៩០%ហើយ
 - ការដាំដុះស្រូវកំពង់តែមមាញឹក
 - បញ្ហាប្រឈមជាមួយទឹកទន្លេ នៅទូទាំងស្រុក ពុំទាន់មានបញ្ហានៅឡើយទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter