កិច្ចប្រជុំបច្ចេកទេសកសិកម្មលើកទី១ ប្រចាំឆ្នាំ២០១៩ របស់គម្រោង LASED II
ចេញ​ផ្សាយ ៣០ សីហា ២០១៩
123

ថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩
-លោក ស៊ុន សារ៉ាត់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
-លោក ផុន សារ៉ុម ប្រធានការិយាល័យរដ្ឋបាល បុគ្គលិក
-លោក សេង សីសាក់ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក ហន អឿន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក ចូលរួមកិច្ចប្រជុំបច្ចេកទេសកសិកម្មលើកទី១ ប្រចាំឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក សាម៉េង កែវមុនីន អគ្គនាយករង និងជាប្រធានគ្រប់គ្រងគម្រោង LASED II នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅការិយាល័យកសិកម្មស្រុកមេមត់ ខេត្តត្បូងឃ្មុំ។  

ការរៀបចំកិច្ចប្រជុំនេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សា និងរិះរកវិធីសាស្ត្រអនុវត្តគម្រោង រៀបចំធ្វើបទបង្ហាញ ចងក្រង និងពង្រឹងក្រុមកសិករ/សហគមន៍កសិកម្ម និងរៀបចំទិវាមុខរបរ និងទីផ្សារកសិកម្ម ដើម្បីង្កើនសមត្ថភាព និងប្រាក់ចំណូលគ្រួសារសម្បទានិក។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងនៃស្ថាប័នអនុវត្តគម្រោងថ្នាក់ជាតិទាំងបីស្ថាប័ន តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអ្នកសម្របសម្រួលអភិវឌ្ឍសហគមន៍  និងកសិកម្មនៃខេត្តគោលដៅទាំង៥ដែលអនុវត្តគម្រោង LASED II សរុបប្រមាណជា៤០នាក់ ស្រី៥នាក់។ 

កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០១៩។

ចំនួនអ្នកចូលទស្សនា
Flag Counter