កសិករស្នើសុំការបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្ថែមនិងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ និងទឹក
ចេញ​ផ្សាយ ២៦ សីហា ២០១៩
332

រសៀលថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលនិងពិភាក្សាលើ សំណូមពររបស់ប្រជាកសិករនៅភូមិចន្លោងនិងភូមិធ្លក ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រមាណ ៥០នាក់ ដែលមានគោលបំណងពង្រីកផ្ទៃដីស្រូវ បង្កើនរដូវឲ្យ បានដល់ ៨០០ហិកតា ដោយស្នើសុំការបណ្តុះ បណ្តាលបច្ចេកទេសដាំដុះបន្ថែមនិងការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ និងទឹក។

ប្រជាកសិករបានរៀបរាប់ថា បច្ចុប្បន្នដោយសារប្រឡាយទឹករីងរាក់មួយផ្នែកធំ ផ្លូវលំចូលស្រែមិនទាន់បានទៅ ដល់ស្រែ ធ្វើឲ្យគាត់ពិបាកដឹកជញ្ជូនកសិ ផល ដែលធ្វើឲ្យការធ្វើស្រូវបង្កើនរដូវទើបបាន តែជាង ១០០ហិកតាប៉ុណ្ណោះ។ ហេតុនេះ ប្រជាកសិករសំណូមពរ កែលម្អប្រឡាយនិងផ្លូវ លំចូលទៅកាន់ស្រែ។

តាមការពិនិត្យជាក់ស្តែង សណ្ឋានដីភូមិសាស្ត្រនេះ ពិតជាអំណោយ ផលដល់ការធ្វើស្រែឲ្យបាន ២ដងក្នុងមួយឆ្នាំ។

ទន្ទឹមនេះលោកប្រធានមន្ទីរក៏បានផ្តល់ការតម្រង់ ទិសបន្ថែមដូចជា៖
១-សូមឲ្យលោកមេភូមិ មេឃុំ ផ្សព្វផ្សាយនិងពិនិត្យរក កសិករដែលចង់ទទួលបានការបណ្តុះបណ្តាលជាក់លាក់។
២-សូមលោកមេភូមិ ពិនិត្យរកកសិករដែលមានដីស្រែ ត្រូវផ្តើមព្រោះស្រូវលើកទី២ សាកល្បងប្រើឧបករណ៍ ព្រោះគ្រាប់ស្រូវ ដែលប្រើគ្រាប់ពូជតិចនិងមានជួរ ដែល ងាយក្នុងការគ្រប់គ្រង កម្ចាត់កត្តាចង្រៃ។
៣-ត្រូវបង្កើតក្រុមកសិករ ឬ សហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter