ថ្ងៃព្រហស្បតិ៍ ៧ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក ជាម ប៉ង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ដឹកនាំមន្រ្តីខណ្ឌចុះត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសជលផលចំណុចតាមបណ្តោយទន្លេមេគង្គ ភូមិរការធំ ឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ ប្រទះឃើញការធ្វើនេសាទដោយឧបករណ៍ស្បៃមុង ក្រុមការងារបានរុះរើរនិងកម្ទេចចោលវត្ថុតាងនៅនឹងកន្លែងតែម្តងស្មើ ១ករណីដូចខាងក្រោម៖
-លូស្បៃមុង ចំនួន ១២មាត់
-របាំងស្បៃមុងប្រវែង ១៤៤ម៉ែត្រ
-បង្គោលចម្រឹង ចំនួន២៤៥ដើម
-ចាក់លែងត្រី ចំនួន២គឺឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម