វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំដុះដំណាំបន្លែបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ
ចេញ​ផ្សាយ ១៤ សីហា ២០១៩
106

ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដឹកនាំមន្រ្តីការិយាល័យ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំដុះដំណាំបន្លែបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ ក្រោមអធិបតីភាពលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។ វគ្គបណ្តុះបណ្តាលនេះធ្វើនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ដែលមានកសិករចូលរួមសរុប ៣៦នាក់ ក្នុងនោះស្រី០៤នាក់។

វគ្គបណ្តុះបណ្តាលខាងលើនេះ មានចំណុចសំខាន់ៗដូចខាងក្រោម៖
  - បច្ចេកទេសរៀបចំដី
  - វិធីសាស្ត្ររៀបចំរង
  - បច្ចេកទេសបណ្តុះកូន និងស្ទូងកូន
  - ការគ្រប់គ្រងជំងឺ និងសត្វល្អិតលើដំណាំបន្លែ
  - របៀបនៃការប្រើប្រាស់ជីដែលប្រសិទ្ធភាព
  - បច្ចេកទេសប្រមូលផល។

ចំនួនអ្នកចូលទស្សនា
Flag Counter