វគ្គបណ្ដុះបណ្ដាលបច្ចេកទេសកែច្នៃដល់ប្រតិបត្តិករកៅស៊ូ នៅឃុំជាំក្រវៀន ស្រុកមេមត់
ចេញ​ផ្សាយ ០៩ សីហា ២០១៩
194

កម្មវិធីទី១ ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី៩ ខែ សីហា ឆ្នាំ២០១៩ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសកែច្នៃដល់ប្រតិបត្តិករកៅស៊ូ ក្រោមអធិបតីភាពឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំជាំក្រវៀន មេភូមិ ប្រជាកសិករដាំកៅស៊ូ សរុបចំនួន ៥១នាក់ ក្នុងនោះស្រី ២នាក់ នៅសាលាឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter