វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសកែច្នៃ និងវេចខ្ចប់ស្តុកទុកបន្លែ
ចេញ​ផ្សាយ ០៨ សីហា ២០១៩
132

ថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ លោកស្រី ជូ ចរិយា និងលោក រ័ត្ន សំណព្វ អនុប្រធានការិយាល័យកសិឧស្សាហកម្ម ដឹកនាំមន្រ្តីការិយាល័យ ចុះបើកវគ្គបណ្តុះបណ្តាលស្តីពី “បច្ចេកទេសកែច្នៃនិងវេចខ្ចប់ស្តុកទុកបន្លែ” នៅសង្កាត់វិហារសួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ មានសិក្ខាកាមចូលរួមចំនួន ២៥នាក់/ស្រី ១១នាក់ ក្នុងគោលបំណងដូចខាងក្រោម៖
- ជំរុញនិងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងផលិតផលកសិកម្មក្រោយការប្រមូលផល តាមរយៈការបញ្ជ្រាបនូវបច្ចេកទេស និងបទពិសោធន៍ថ្មីៗ
- បង្កើនប្រាក់ចំណូលប្រជាកសិករ តាមរយៈកាត់បន្ថយការបាត់បង់ផលិតផល និងរក្សាតម្លៃ និងបង្កើនតម្លៃបន្ថែមលើផលិតផលកសិកម្ម
- ជំរុញការចូលទីផ្សារនៃផលិតផលកសិកម្ម និងការប្រកួតប្រជែងលើទីផ្សារ
+ ជាលទ្ធផលនៅក្រោយវគ្គបណ្តុះបណ្តាល សិក្ខាកាមទទួលបាននូវការយល់ដឹងពី៖
- លក្ខណៈទូទៅនៃបន្លែ
- ចំណុចសំខាន់ៗនៃបច្ចេកទេសក្រោយការប្រមូលផលបន្លែ មានដូចជា៖ ការប្រមូលផល ការកាត់និងលាងសម្អាត ការលើកដាក់ ការដឹកជញ្ជូន ការកែច្នៃនិងវេចខ្ចប់  ការស្តុកទុកនិងទីផ្សារ
- ការពិភាក្សាចែករំលែកចំណេះដឹងរវាងក្រុមកសិករដាំបន្លែត្រសក់ និងកសិករដាំបន្លែម្រះ។

ចំនួនអ្នកចូលទស្សនា
Flag Counter