ផ្សព្វផ្សាយការបង្ការនិងទប់ស្កាត់ការរាតត្បាត នៃជំងឺម៉ូសាអ៉ិច
ចេញ​ផ្សាយ ០២ ឧសភា ២០១៩
399

ថ្ងៃព្រហស្បតិ៍ ៦រោ ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥  ខែមេសា ឆ្នាំ២០១៩ លោក ដុក សាវឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានចុះផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្តីពីការបង្ការនិងទប់ស្កាត់ការរាតត្បាត នៃជំងឺម៉ូសាអ៉ិច លើដំណាំដំឡូងមី (Cassava Mosaic Disease -CMD) ដល់មន្ត្រីច្រកទ្វារព្រំដែនទ្វេភាគីដារ និងច្រកទ្វារព្រំដែនដូនរ័ត្ន ស្រុកមេមត់។ ព្រមទាំងបានអង្កេតតាមដានការនាំពូជដំឡូងមីចូលពីប្រទេសវៀតណាមផងដែរ។ ជាលទ្ធផល៖

-ច្រកដារ គឺមានការនាំចូលពូជដំឡូងមីពីប្រទេសវៀតណាម ក្នុង១ថ្ងៃ ចន្លោះពី៧ ទៅ១០ឡាន។
-ច្រកដូនរ័ត្ន មានកសិករដឹកពូជដំឡូងមីចូលតាមមធ្យោបាយដោយម៉ូតូ តិចតូច ហើយមិនការនាំចូលពូជដំឡូងមីដោយមធ្យោបាយឡានធំៗទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter