ថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំកុរ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៩
លោក យូ តាំងហ៊ី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះពិនិត្យនិងណែនាំ ដល់ក្រុមកសិករដាំបន្លែនៃគម្រោងជំរុញផលិតកម្មស្បៀង នៅភូមិអណ្តូងល្វេរ ឃុំជប់ ស្រុកត្បូងឃ្មុំ ក្នុងនោះដែរលោកអនុប្រធានមន្ទីរ បាន៖
-ពន្យល់ពីការកែប្រែគុណភាពដីដោយប្រើប្រាស់ជីកំប៉ុស្ត៍គោកនិងជីស្រស់
-ពន្យល់ពីការកម្ចាត់សត្វល្អិតចង្រៃដោយប្រើប្រាស់ថ្នាំពុលផ្សំពីរុក្ខជាតិនិងភ្នាក់ងារកម្ចាត់ ដោយឱ្យសាកល្បងប្រើប្រាស់សត្វអង្ក្រងដើម្បីកម្ចាត់ពពួកដង្កូវស៊ីស្លឹកបន្លែត្រប់
-ពន្យល់ពីការប្រើប្រាស់គម្របដីដោយពពួកចំបើង
-ពន្យល់ពីការប្រើប្រាស់ផ្សិតទ្រីកូដឺម៉ា
-ពន្យល់ពីការដាំដុះដំណាំត្រប់ និងការប្រើប្រាស់ជី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម